ក្លឹបវាយកូនហ្គោល ហ្គាឌិន ស៊ីធី គឺជាទីលានវាយកូនហ្គោលពាក់កណ្តាលឯកជនដែលបានចាប់ដំណើរការក្នុងខែ មេសា ឆ្នាំ២០១៣ រួមជាមួយនឹងទស្សនវិស័យនៃបទពិសោធន៍កីឡាវាយកូនហ្គោលលំដាប់ពិភពលោក ដើម្បីអោយសមាជិក និងភ្ញៀវទាំងអស់ទទួល​បាននូវបទពិសោធន៍ដូចគ្នាក្នុងប្រទេសកម្ពុជា។

ក្លឹបវាយកូនហ្គោលហ្គាឌិន ស៊ីធី ត្រូវបានរចនាដោយស្ថាបត្យករល្បីឈ្មោះគឺ ឧត្តមសេនីយ៍ទោ វីរ៉ាយុធ ភែប៉ូសាក់ ដែលបានរចនាទីលានវាយកូនហ្គោលដែលផ្តល់ជូននូវភាពសប្បាយរីករាយ ព្រមទាំងឧបសគ្គសំរាប់កីឡាករ ដែលជាគោលដៅចុងក្រោយរបស់លោក។ លោកក៏បានផ្លាស់ប្តូរកន្លែងរាបស្មើរ និងទីលានដែលមានប្រវែង ៧,២៥៨ យ៉ាដ ៧២ផា ១៨ឡូត៍ ជាទីលានវាយកូនហ្គោលលាតសន្ធឹងជាង២៤០ អា ស្ថិតនៅភាគឦសានទីក្រុងភ្នំពេញ មានចំងាយ១៥ គីឡូម៉ែត្រ ចន្លោះផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៦។

សណ្ឋាគារ ហ្គាឌិន ស៊ីធី បានបង្ហាញនូវមុខមាត់ប្រកបដោយកិត្យានុភាព ដែលមាន​២៥០បន្ទប់បើកបំរើជូនភ្ញៀវតាមបែបស្តង់ដា​អន្តរជាតិផ្កាយប្រាំ ដែលត្រូវបានរចនាឡើងយ៉ាងល្អឥតខ្ចោះជាមួយនឹងការតុបតែងផ្ទៃខាងក្នុង និងការបំពាក់គ្រឿងសង្ហារឹមតាម​បែបស៊ីវិល័យ និងទាន់សម័យ។ សំរាប់ពត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.gardencityhotel.com.kh

យើងខ្ញុំនឹងទទួលស្វាគមន៍ ចំពោះការមកដល់របស់លោកអ្នកនៅក្លឹបវាយកូនហ្គោលហ្គាឌិន ស៊ីធី នាពេលឆាប់ៗនេះ។