header-object-km1

KhmerEnglish
  • 1 - Copy.jpg
  • 1.jpg
  • 2.jpg
  • 3.jpg
  • 5.jpg
  • 6.jpg
  • 7.jpg
  • 8.jpg
  • 9.jpg
  • 10.jpg
  • 11.jpg
  • 12.jpg
  • 13.jpg
  • 14.jpg

 រចនាបទរបស់ហ្គាឌិនស៊ីធីហ្គោលក្លឹបផ្តល់ជូននូវវាលស្មៅយ៉ាងលាតសន្ធឹង និងស្រះទឹកជាច្រើនដែលជាឧបសគ្គចំពោះការលេង ហើយមានការរៀបចំអោយមាន

ស្ទើរតែគ្រប់រន្ធ។


  ការដឹងយ៉ាងឆាប់រហ័ស:
•    72ផា
•    រន្ធដែលពិសេសគឺរន្ធលេខ 6
•    ពិន្ទុ(handicap)ខ្ពស់បំផុត: 36

ហ្គាឌិនស៊ីធីហ្គោលក្លឹបមាន 72ផា, ប្រវែងរបស់តារាងកូនហ្គោលគឺដូចខាងក្រោម:


-    ចំនុចចាប់ផ្តើមពណ៌ខ្មៅ:   7361យ៉ាដ


-    ចំនុចចាប់ផ្តើមពណ៌មាស: 6674យ៉ាដ


-    ចំនុចចាប់ផ្តើមពណ៌ខៀវ:  6213យ៉ាដ


-    ចំនុចចាប់ផ្តើមពណ៌ស:     5818យ៉ាដ


-    ចំនុចចាប់ផ្តើមពណ៌ក្រហម: 5349យ៉ាដ

 

hole1

ឡូត៍​ទី ១ 
៤ ផា

ឡូត៍​ទី​មួយ​គឺជា​ចំណុច​ចាប់ផ្ដើម​នៃ​ការ​ផ្សង​ផ្សេង​។ ឡូត៍​នេះ​មើលទៅ​មាន​លក្ខណៈ​រលោង ស្អាត ពិត​ណាស់​ឡូត៍​នេះ​មាន​ឧបសគ្គ​យ៉ាងច្រើន​នៅ​ផ្នែក​ខាងក្នុង​។ អ្នក​វាយ​កូន​ហ្គោល​នឹងធ្វើ ការ​វាយ​ទៅ​ទួល​បាំង​ផ្នែក​ខាងឆ្វេង សម្រាប់​មុំ​ដែល​ខិតជិត​ល្អ​ជាងគេ​ទៅ​កន្លែង​មាន​ផ្ទៃ​បៃតង​។ ប្រសិនបើ​ការ​វាយ​កូន​ហ្គោល​របស់​អ្នកមាន​ចម្ងាយ​ជិត យើង​សូម​ផ្ដល់​យោបល់​ថា អ្នក​គួរ​វាយ ដោយផ្ទាល់ សូម​ប្រយ័ត្ន ដើម្បី​ជៀសវាង​វាយ​ទៅ​ខាង​ទួល​បាំង​ធំ​នៅ​ខាង​លើ​ផ្នែក​ខាងស្ដាំ និង​ទួល​បាំង​តូច​នៅ​ខាង​លើ​ផ្នេក​ខាងឆ្វេង​នៃ​ពណ៌​បៃតង​នេះ​។ ឡូត៍​មួយ​គឺជា​លទ្ធភាព ជាក់លាក់​ដែល​ធ្វើឲ្យ​វា​មាន​បញ្ហា​ប្រឈម​ដើម្បី​រក្សា​បាល់​នៅ​កន្លែង​បាល់​ឈប់​។ ការ​វាយ​ថយ ក្រោយ​នឹង​ធ្លាក់​ក្នុង​ទឹក ឬ​ក្រោម​ទួល​ណាមួយ​ដែល​បាំង​ផ្ទៃ​ពណ៌​បៃតង​នេះ​។

hole3

ឡូត៍​ទី ៣ 
៣ ផា

ចម្ងាយ​ផ្ទៃ​ពណ៌​សមាន​ប្រវែង ១៦០ យ៉ាដ​។ ពី​ចម្ងាយ​លេង​កូន​ហ្គោល ទួល​បាំង​ត្រូវបាន កំណត់ និង​អាច​សម្គាល់​នៅ​ផ្នែក​ខាងស្ដាំ ឆ្វេង និង​ក្រោយ​នៃ​កន្លែង​ផ្ទៃ​ពណ៌​បៃតង និង​កន្លែង​វាយ​កូន​ហ្គោល​ដែល​ទាក់ទាញ​។ ទោះជា​យ៉ាងណា ឡូត៍​ត្រូវបាន​រៀបចំឡើង ដោយ​មាន​សោភ័ណ​ជាមួយ​នឹង​ទិដ្ឋភាព​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​នៃ​បឹង និង​ដើមឈើ​ដែលមាន ពណ៌​បៃតង​ត្រួយ​ខ្ចី​។ ហាម​ខ្លាច​ឡូត៍​នេះ​។

hole5

ឡូត៍​ទី ៥ 
៤ ផា

លេង​ជាមួយ​ខ្យល់​ដែលជា​ញឹកញាប់​គឺ​លេង​ដូច្នេះ និង​ស្រប​តាម​មាត់ទឹក និង​មាត់បឹង​ទាំងមូល និង​ទួល​ធំ​នៅ​កណ្ដាល​នៃ​ផ្លូវ​ធ្វើ​ដំណើរ​។ ការលេង​ដូច្នេះ តម្រូវ​ឲ្យ​អ្នកលេង​ផ្ដល់នូវ​ការ​វាយ​យ៉ាង​ត្រឹមត្រូវ​តាំង​ពី​ទម្រ​គ្រាប់​កូន​ហ្គោល​។ ទីទួល​គោលដៅ​នៅខាងមុខ​ឈាង​ខាងឆ្វេង  មួយទៀត​នៅ​ខាងក្រោយ និង​នៅ​ខាងស្ដាំ​នៃ​ផ្ទៃ​ពណ៌​ខៀវ​។ នេះ​ជា​ការលំបាក​នៅ​ពេល​វាយ​សំដៅ​ទៅ​រក​គោលដៅ​ពណ៌​ខៀវ​។​

hole7

ឡូត៍​ទី ៧ 
៣ ផា

នៅ​ដំណាក់កាល​នេះ​មាន​ទួល​និង​ស្មៅ​ជាច្រើន​នៅតាម​ជម្រាល​ពណ៌​ខៀវ​។ នៅ​ដំណាក់កាល​នេះ​មាន​ការលំបាក​ណាស់ ដែល​ត្រូវមាន​ការកំណត់​ទីតាំង​ល្អ​និង​តាម​ផ្លូវ​តូច​។ អ្នក​ដែល​លេង​ដល់​ត្រឹម​ទី​នេះ​នឹង​ត្រូវ​បាន​កំណត់​ពិន្ទុ​ទៅតាម​គុណភាព  ការ​វាយ ទៅតាម​ទិស​និង​ល្បឿន​ខ្យល់​។​

hole9

ឡូត៍​ទី ៩ 
៤ ផា

៤ ផា ដ៏​វែង​នេះ​ផ្ដល់​នូវ​ការបញ្ចប់​ដ៏​អស្ចារ្យ​មួយ​ទៅកាន់​ឡូត៍​ទី​ប្រាំបួន​។ ប្រសិនបើ​មិន​មាន ឧបសគ្គ នោះ​វា​ពិត​ជា​ឡូត៍​មួយ​ដែល​មាន​ឧបសគ្គ​ជាច្រើន​។ ពីព្រោះ​មាន​បឹង​មួយ​នៅ​ផ្នែក​ខាង ស្ដាំ​នៃ​ចំណុច​ចាប់ផ្ដើម​វាយ​កូន​ហ្គោល​ដែល​ជា​ការលំបាក​ដើម្បី​មើល​ឲ្យឃើញ​។ យើង​បាន ប្រាប់​អ្នក​វាយ​កូន​ហ្គោល ដើម្បី​វាយ​ទៅកាន់​ផ្នែក​ខាងឆ្វេង ហើយ​អ្នកនឹង​សម្រេចបាន ជោគជ័យ​យ៉ាង​ងាយស្រួល​លើ​វាល​ពណ៌​បៃតង ប៉ុន្តែ​ជៀសវាង​កុំឲ្យ​ធា្លក់ទឹក​ខាងមុខ​។ នេះ​គឺជា​ឡូត៍ ៤  ផា វែង​មួយ​ដែល​សម្រាប់​អ្នកលេង​កូន​ហ្គោល​ថ្មី​ម្នាក់​។ ពិន្ទុ​សម្រាប់​មនុស្ស ម្នាក់​ចាត់ទុក​ជា​អ្នកសម្រេច​ជោគជ័យ​ពិត​ប្រាកដ​។ វាល​ពណ៌​បៃតង​បាន​ព័ទ្ធជុំវិញ​ដោយ​ទីទួល ផ្នែក​ខាងឆ្វេង និង​ខាង​មុខ​។ វាល​ពណ៌​បៃតង​គឺ​មាន​ប្រវែង​ឆ្ងាយ និង​ធំ ជម្រាល​ពីឆ្វេង ទៅ​ស្ដាំ​។ អ្នក​វាយ​កូន​ហ្គោល​គួរតែ​វាយ​ទៅ​កាន់​ផ្នែក​ខាងស្ដាំ​នៃ​ដង​ទង់ជាតិ​ដើម្បី​ចូល​ឡូត៍​។​

hole11

ឡូត៍​ទី ១១ 
៥ ផា

អ្នក​វាយ​កូន​ហ្គោល​ធំៗ​ទំនង​ជា​វាយ​កូន​ហ្គោល​មួយ​នេះ​នៅ​ក្នុង​ពីរ​ទីតាំង​។ ភាព​ឆ្លាត​វៃ​នៃ ការលេង និង​ចេញ​ឲ្យ​ឆ្ងាយ​ពី​ទួល​បាំង​ខាងឆ្វេង ហើយ​អ្នក​គួរតែបង្កើត ផា និង​ការ​វាយ​ចូល​រន្ធ ។ វាល​ពណ៌​បៃតង​ជា​រូបភាព​គំរូ​នេះ ត្រូវបាន​ព័ទ្ធ​ដោយ​បញ្ហា សូម​កុំឲ្យ​បន្សល់ទុក​នូវ​ដែក​ខ្លី ដើម្បី​វាយ​ដល់​គោលដៅ​។​

hole13

ឡូត៍​ទី ១៣ 
៣ ផា

​ត្រូវ​តម្រង់​ទៅ​កាន់​ខាងក្រោយ​ទ្រនាប់​នៃ​កូន​ហ្គោល​ទី​ដប់​បួន ហើយ​ព្យាយាម​វាយ​កូន​ហ្គោល រំលង​ទីទួល​នៅ​ខាង​មុខ​ចំនួន​បី​។ ទីលាន​បៃតង​ដ៏​តូច​ដែល​ត្រូវបាន​ការពារ​យ៉ាង​ល្អ​នេះ គឺជា ឧបសគ្គ​មួយ​ដែល​ងាយ​ឆ្លងកាត់​។ ប្រសិនបើ​អ្នក​ចង់​បាន​យោបល់​ល្អ​ខ្លះៗ សូម​វាយ​មួយ ឈើ​ទៀត នៅពេល​មិន​មាន​បញ្ហា​ណាមួយ​ជាមួយនឹង​ទីលាន​បៃតង​នេះ​។ ទីលាន​បៃតង​នេះ មាន​ជម្រាល​ចុះ​ខ្លាំង​ពី​ខាងក្រោយ​។​

hole15

ឡូត៍​ទី ១៥ 
៣ ផា

អ្នកឈ្នះ​ជា​ជម្រើស​ទី​មួយ​! ប្រព័ន្ធ​ទីលាន​បៃតង​ពីរ​នេះ​មាន​ពិន្ទុ ៣ ផា​។ អ្នក​ដែល​ឈ្នះ​នៅ ឡូត៍​ទី ១៤ នឹង​អាច​ជ្រើសរើស​ទីតាំង​ឡូត៍​ណាមួយ ដែល​មាន​ដូចជា ភ្នំ (​ឡើង​) ឬ​កោះ (​ចុះ​)​។ នេះ​អាច​ជា​ឱកាស​ចុងក្រោយ​របស់​អ្នក​ក្នុង​ការ​វាយ​បញ្ចូល​ឡូត៍​យក​មួយ​ពិន្ទុ ដែល​ត្រូវបាន ហ៊ុម​ព័ទ្ធ​នៅ​បី​ជ្រុង​ដោយ​ខ្សាច់ និង​ទឹក​។ ការជ្រើសរើស​ដំបង​វាយ​ឲ្យបាន​ត្រឹមត្រូវ​គឺ​ពិតជា​មាន សារៈសំខាន់​ណាស់​។​

hole17

ឡូត៍​ទី ១៧ 
៥ ផា

នេះ​គឺជា​ឡូត៍​ដែល​បាន​ពិន្ទុ​ច្រើន​បំផុត​ដល់​ទៅ ៥ អាន់​ឌឺ​ផា​។ គន្លឹះ​នៃ​ការ​វាយ​នៅលើ​ទីលាន ដែល​មាន​ទ្រង់ទ្រាយ​ដូច​ជើង​សត្វ​ឆ្កែ​នេះ​ឲ្យបាន​ពិន្ទុ ៥ អាន់​ឌឺ​ផា គឺ​នៅ​លើ​ការ​វាយ​លើក​ទី​ពីរ​។ ត្រូវ​រក្សា​ការ​វាយ​ឲ្យបាន​ល្អ​ទៅ​ខាងឆ្វេង ហើយ​ទីលាន​បៃតង​នឹង​សន្ធឹង​បែរមុខ​មក​កាន់​អ្នក​។​

hole2

ឡូត៍​ទី ២ 
៥ ផា

នេះ​គឺជា​ឡូត៍​ដ៏​ស្រស់​ស្អាត​ដែល​ព័ទ្ធជុំវិ​ញ​ដោយ​ទឹក​ថ្លាឈ្វេង និង​ស្ងប់ស្ងាត់​។ ទៅ​ផ្នែក​ខាងស្ដាំ នៃ​កន្លែង​វាយ​កូន​ហ្គោល​មាន​ទ្រង់ទ្រាយ​តូច និង​កោង​ទៅ​ផ្នែក​ខាងឆ្វេង​ដៃ​។ ក្នុង​ការបង្ហាញ លើកទីមួយ អ្នក​ត្រូវ​វាយ​ឲ្យបាន​ចម្ងាយ ២២០-២៥០ យ៉ាដ និង ២០០ យ៉ាដ ចំពោះ​ការបង្ហាញ លើក​ទី​ពីរ​ដើម្បី​ទទួល​បាន​ការ​វាយ​លើក​ទី​បី​ក្នុង​រយៈ​ចម្ងាយ​ខ្លី​ជាង​។ មុន​ពេល​វាយ​ទៅ​ដល់ កន្លែង​ផ្ទៃ​បៃតង​មាន​ទួល​បាំង​បី និង​ទឹក​នៅ​ផ្នែក​ខាងឆ្វេង​ដៃ​។ មើល​ទៅ​ផ្នែក​ខាងស្ដាំ អ្នក​នឹង​មាន​ឧបសគ្គ​ជាមួយនឹង​ដើមត្នោត​ធំៗ​។ ឡូត៍​នេះ​មិន​ងាយ​វាយ​ចូល​ទេ ប៉ុន្ដែ​ប្រសិនបើ អ្នក​វាយ​បានល្អ នោះ​អ្នក​អាច​ទទួលបាន​ពិន្ទុ​។​

hole4

ឡូត៍​ទី ៤ 
៤ ផា

​ចម្ងាយ​ស្មើ ៤ ផា​នេះ មាន​ឧបសគ្គ​ច្រើនណាស់​។ តាមរយៈ​ការដាក់​ទ្រនាប់​កូន​ហ្គោល អ្នកលេង​អាច​មើល​ឃើញ​ផ្លូវ​ទៅ​ឡូត៍​នៅ​ផ្នែក​ខាងឆ្វេង​តាម​បឹង​។ ពី​កន្លែង​វាយ​កូន​ហ្គោល ការបោះ​វាយ​កូន​ហ្គោល​លើក​ទី​ពីរ​នឹង​ត្រូវ​លេង​ពីរ​បី​ដង​នៅ​លើ​ទួល​ដែល​មាន​ពណ៌​បៃតង​នៅ​ពីមុខ និង​នៅ​ខាង ឆ្វេង​។ អ្នក​វាយ​ដល់​ទី​នេះ ឬ​ឆ្ងាយ​ជាង​នេះ​នឹង​ត្រូវ​ទទួល​ពិន្ទុ​។

hole6

ឡូត៍​ទី ៦ 
៤ ផា

ចេញពី​កន្លែង​វាយ​ចេញ​ដំបូង  ផ្លូវ​គឺ​នៅ​រាបស្មើ​នៅឡើយ​។ នៅ​ខាងស្ដាំ​គឺ​ខ្ពស់ជាង​នៅ​ខាងឆ្វេង​។ សូម​ប្រយ័ត្ន​ទីទួល​នៅ​កណ្ដាលផ្លូវ​។ ពី​ភាពងាយស្រួល អ្នក​វាយ​កូន​ហ្គោល​ត្រូវដាក់​គ្រាប់​បាល់​នៅ​ខាងស្ដាំ​។  ការ​វាយ​លើក​ទី​ពីរ​នឹង​មាន​ភាពងាយស្រួល​មើល​ពី​ផ្ទៃ​ពណ៌​ខៀវ​និង​ទួល​នៅខាងមុខ​។ អ្នក​វាយ​កូន​ហ្គោល​ត្រូវ​ប្រយ័ត្ន​ទី​ទួល ហើយ​សូម​កុំ​ហួស​ខ្លាំងពេក​ពីព្រោះ​មាន​បឹង​នៅ​ពីក្រោយ​ទួល​។

hole8

ឡូត៍​ទី ៨ 
៥ ផា

ដំណាក់​នេះ​គឺជា​ការ​វាយ​បី​ដង​ពិតប្រាកដ​ដែល​តម្រូវឲ្យ​វាយ​ត្រង់​និង​ឆ្ងាយ ជៀសវាង​ការធ្លាក់ចុះ​ទួល​នៅ​លើក​ទី​មួយ​នៅលើ​វាលស្មៅ​។ រន្ធ​ងាក​ទៅ​ទិស​ខាងឆ្វេង   គ្រាប់​អាច​ទើស​មែកឈើ ដែល​នេះ​ជា​ការពិបាក​លេង ប៉ុន្តែ​វា​មាន​ចម្ងាយ​ជិត​។ មាត់​ទួល​ក៏​ងាយ​មក​ខាងឆ្វេង​ដែល​ធ្វើ​ឲ្យ​ពិបាក​យ៉ាងខ្លាំង​ក្នុងការ​វាយ​ឲ្យ​ធ្លាក់​លើ​វាលស្មៅ​។ នេះ​គឺ​ពិតជា​ពិបាក​មែន​។​

hole10

ឡូត៍​ទី ១០ 
៤ ផា

​នៅ​យ៉ាដ​ទី ៣៨៦ ឡូត៍​កូន​ហ្គោល ៤ ផា គឺ​ជិត​បំផុត​ក្នុង​វគ្គ​។ អ្នក​វាយ​កូន​ហ្គោល​ត្រូវ​ធ្វើការ សម្រេចចិត្ត​ថា​តើ​ប៉ះ​នឹង​ដង​វាយ​កូន​ហ្គោល​ឬ​អត់​។ ប្រុងប្រយ័ត្ន​នៃ​ទួល​បាំង​ទាំង​ពីរ​ចំ​កណ្ដាល នៃ​ផ្លូវ​ទៅកាន់​ឡូត៍​នេះ និង​បង្កើត​ការ​រចនា​ផ្លូវ​វាង​មួយ​។ វាល​ពណ៌​បៃតង​ត្រូវបាន​បាំង​ឆ្វេង ស្ដាំ​យ៉ាង​ធំ ប៉ុន្តែ​វាល​ពណ៌​បៃតង​គឺ​ធំ​បង្គួរ ហើយ​គួរតែ​ទទួល​បាន​ការ​វាយ​យ៉ាង​ល្អ​។​

hole12

ឡូត៍​ទី ១២ 
៤ ផា

ផ្លូវ​ទៅ​កាន់​ឡូត៍​នេះ​នឹង​ធ្វើ​ឲ្យ​កូន​ហ្គោល​ទាំងអស់​ទៅ​ផ្នែក​ខាងឆ្វេង វាយ​តាម​ផ្លូវទឹក និង​វាយ​ឲ្យ ចូល​មុំ​ក្នុង​វាល​ពណ៌​បៃតង​។ បំណង​សម្រាប់​ការ​វាយ​ផ្នែក​ខាងស្ដាំ​នៃ​ផ្លូវ​គឺ​ដើម្បី​សន្សំ​ពិន្ទុ ប៉ុន្តែ​ចូល​ទៅ​តាម​ទីទួល​ពីរ​នៅ​ខាង​មុខ​។ ភាពខ្លាំង ឬ​ភាព​ឆ្លាត​វៃ​នឹង​ឈ្នះ​។​

hole14

ឡូត៍​ទី ១៤ 
៤ ផា

ការ​វាយ​ទៅ​ខាងស្តាំ​នឹង​មិន​បញ្ចៀស​ពី​ទី​ទួលបាន​នោះឡើយ ប៉ុន្តែ​នឹង​អាច​ឲ្យ​កូន​ហ្គោល​ចូល ទៅដល់​ទីលាន​បៃតង​ដ៏​លំបាក​នេះ​បាន​យ៉ាង​ងាយស្រួល​។ ការចូលឲ្យ​ដល់​គឺ​តម្រូវ​ឲ្យមាន​កា​រ វាយ​ឲ្យចំ​ឲ្យបាន​ឆ្ងាយ​ឆ្ពោះទៅ​កាន់​ទីលាន​បៃតង​ដ៏​តូច ដែល​មាន​ជម្រាល​ចុះ​ពី​ខាងឆ្វេង​ទៅ ខាងស្តាំ​។ ឡូត៍​នៃ​ទីលាន​បៃតង​នេះ​គឺ​មាន​លក្ខណៈ​លំបាក​ខ្លាំងណាស់​។​

hole16

ឡូត៍​ទី ១៦ 
៤ ផា

​ត្រូវ​ឲ្យ​ប្រាកដ​ក្នុងការ​វាយ​កូន​ហ្គោល​លើ​ទ្រនាប់​ទៅ​ខាងឆ្វេង​ទី​ទួល ដើម្បី​ធានា​ឲ្យ​ការចូលទៅ ដល់​ទីលាន​បៃតង​ដែល​មាន​ជម្រាល​ពី​ខាងឆ្វេង​ទៅ​ខាងស្តាំ មាន​សភាព​កាន់តែ​ងាយស្រួល​។​

hole18

ឡូត៍​ទី ១៨ 
៤ ផា

ឡូត៍​បញ្ចប់​បែប​សាមញ្ញ - នេះ​គឺជា​ឡូត៍​មួយ​ដែល​នាំឲ្យ​លោក​អ្នក​ត្រឡប់​ទៅកាន់​កន្លែង​រង់ចាំ វិញ​បាន​។ ប្រសិនបើ​លោកអ្នក​ចង់​វាយ​មួយ​ឈើ​ឲ្យចូល​ឡូត៍​តែ​ម្តង សូម​វាយ​ទៅ​ខាងឆ្វេង​។ សូមឲ្យ​លោក​អ្នកជួប​សំណាងល្អ​!