header-object-km1

KhmerEnglish
  • 1 - Copy.jpg
  • 4.jpg
  • 6.jpg
  • 7.jpg
  • 8.jpg
  • 9.jpg
  • 10.jpg
  • 11.jpg
  • slide1.jpg
  • slide2.jpg
  • slide4.jpg
  • slide5.jpg

ក្រុមហ៊ុន L.Y.P គ្រុបបានបន្ថែមភាគហ៊ុន ក្លឹបវាយកូនហ្គោល ហ្គាឌិន ស៊ីធី ដែលបានបើកសម្ភោធជាសាធារណះនៅដើម

ខែមេសា ឆ្នាំ២០១៣ជាមួយចក្ខុវិស័យដ៏ល្អបំផុតនៃតារាងវាយកូនហ្គោលយ៉ាងពិតប្រាកដនៅក្នុងប្រទេសកម្ពុជាតាមស្តង់ដា

អន្តរជាតិ។  ក្លឹបវាយកូនហ្គោល ហ្គាឌិន ស៊ីធី និងសណ្ឋាគារផ្តល់ជូននូវបទពិសោធន៍កីឡាវាយកូនហ្គោលខ្ពស់បំផុតជា

មួយនឹងស្នាដៃឯកនៃ18រន្ធ ជួបគ្នានឹងផា72លាតសន្ធឹងនៅលើដីជាង240ហិចតាដែលមានទីតាំង15គីឡូម៉ែត្រពីភាគឥសាន

នៃទីប្រជុំជនរាជធានីភ្នំពេញ ប្រទេសកម្ពុជាតាមបណ្តោយផ្លូវជាតិលេខ5 និងផ្លូវជាតិលេខ6។ ការធ្វើដំនើរពីអាកាសយាន

ដ្ឋានអន្តរជាតិភ្នំពេញត្រូវការចំណាយពេលប្រមាណ25នាទីដើម្បីឈានទៅដល់ក្លឹបវាយកូនហ្គោល ហ្គាឌិន ស៊ីធី។

ជុំវិញទីនេះ អ្នកវាយកូនហ្គោលអាចស្វែងរកភាពសប្បាយរីករាយគ្មានដែនកំនត់នៃស្តង់ដាដ៏ខ្ពស់បំផុតដែលយើងបានប្រតិបត្តិ។

ហ្គាឌិន ស៊ីធីដ៏ទំនើបនិងរចនាឡើងយ៉ាងល្អប្រណិត ហាងលក់សំភារះ (កាលបរិច្ឆេទនិងបញ្ចប់នៅក្នុងខែមេសា ឆ្នាំ2014)

ផ្តល់នូវសំភារះបរិក្ខារដ៏អស្ចារ្យ ពិតប្រាកដនៃស្តង់ដាខ្ពស់បំផុតដែលរួមបញ្ចូលភោជនីយដ្ឋានចំនួន4 រួមជាមួយនឹងហាងលក់

សំភារះ កន្លែងស្ប៉ានិងហាត់ប្រាណ អាងហែលទឹកដែលអាចផ្តល់ជូនបទពិសោធន៏ ដល់អតិថិជនមិនខុសបំនងឡើយ។

ក្លឹបវាយកូនហ្គោល ហ្គាឌិន ស៊ីធី ទទួលកាប្រឹក្សាយោបល់ពីក្រុមហ៊ុនIMG  ដែលជាក្រុមហ៊ុននាំមុខខាងផ្នែក គ្រប់គ្រងតារាង

កូនហ្គោលដើម្បីផ្តល់ជូនសេវាកម្មយ៉ាងល្អប្រណិតនៅក្នុងប្រទេសកម្ពុជា។ ក្រុមអ្នកគ្រប់គ្រង របស់យើងខ្ញុំមានបំនងផ្តល់ជូន

នូវសេវាកម្មដ៏ល្អប្រណិតក្នុងការលេងកូនហ្គោលរួមជាមួយនិងច្បាប់និងបទ បញ្ញត្តិរបស់តារាងកូនហ្គោលអន្តរជាតិនៅក្នុង

ពិភពលោក។ ពួកយើងមានទឹកចិត្តសប្បាយរីករាយដើម្បី រង់ចាំទទួលការស្វាគមន៍និងរាក់ទាក់អំពីសំណាក់បុគ្គលិករបស់

យើងខ្ញុំក្នុងការផ្តល់ជូនបដិសណ្ឋារកិច្ចនិងការជួយរាល់តំរូវការរបស់លោកអ្នក។ យើងខ្ញុំសង្ឃឹមនិងប្រឹងប្រែងអោយអស់ពី

លទ្ធភាពក្នុងការផ្តល់ជូននូវសេវាកម្មគ្រប់ពេលដែលលោកអ្នកអញ្ជើញមកកំសាន្តនៅក្លឹបវាយកូនហ្គោលហ្គាដិនស៊ីធី ភ្នំពេញ

ប្រទេសកម្ពុជា។